តើគួរទេឪពុកម្ដាយនិយាយបញ្ហាសុខភាពបន្ដពូជប្រាប់ទៅកូន?

209

តាមទម្លាប់និង​វប្បធម៌នៅអាស៊ី ជាពិសេសប្រទេសកម្ពុជា គ្រួសារភាគ ច្រើនមិនយល់ស្របអំពីការនិយាយបើកចំហរអំពី​បញ្ហាសុខភាពបន្ដពូជ ប្រពន្ធ័សុខភាពបន្តពូជ​ វិធីសាស្ត្រពន្យារកំណើត ជាពិសេសអំពីការ រួមភេទ។ មូលហេតុមួយនៃការបិទបាំងឬមិនចង់និយាយអំពីបញ្ហាអស់ទាំងនេះក៏ពីព្រោះតែគ្រួសារភាគច្រើនគិតឃើញថាប្រសិនណាពួកគេនិយាយ អំពីបញ្ហាទាំងអស់នេះដោយបើកចំហ ពួកគេហាក់បីដូចជាលើកទឹក ចិត្តកូនឲ្យចូលរួមប្រឡូកការរួមភេទ។ អ្នកខ្លះចង់និយាយណែនាំដល់ កូនដែរ ប៉ុន្តែវាហាក់បីដូចជាអៀនមាត់ ឬក៏មិនដឹងគួរចាប់ផ្ដើមពីកន្លែង ណា។ យុវវ័យភាគច្រើនបានចេះ ដឹងអំពីសុខភាពបន្ដពូជ ប្រពន្ធ័បន្ដ ពូជតាមរយៈការសិក្សានៅសាលារៀន ​(ចាប់ពីកម្រិត២ឡើងទៅ) យុវវ័យខ្លះមិនបានដឹងអំពីអ្វីទៅ ដែលហៅថាសុខភាពបន្តពូជ​ ប្រពន្ធ័ បន្ដពួជដោយសាតែដែលពួកខ្វះព័ត៌មាន ឬឯកសារ​ ឬមិនត្រូវបានលើក ទឹកចិត្តឲ្យស្វែងយល់ដោយយល់ឃើញថាពួកគេមិនទាន់ដល់ពេលត្រូវដឹងនៅឡើយ ឬមិនគិតថាមានសារៈសំខាន់សម្រាប់ពួកគេ។

ជំនាន់ទំនើបកម្មខាងបច្ចេកវិទ្យា មានប្រពន្ធ័ទូរសព្ទទំនើបដោយប្រពន្ធ័ អិនធឺណិតអាចជួយយុវវ័យឲ្យស្វែងរកព័ត៌មានដែលពួកគេត្រូវការបាន ប៉ុន្តែពួកគេត្រូវចេះភាសាអង់គ្លេសដើម្បីចូលក្នុងគេហទំព័រ។

តើការស្វែងយល់អំពីសុខភាពបន្តពួជ និងប្រពន្ធ័បន្ដពូជមានសារៈ សំខាន់អ្វីខ្លះ?

សុខភាពបន្តពូជសំដៅទៅលើសុខភាពរបស់ស្ត្រីនិងបុរសក្នុងអំឡុងវ័យបន្តពូជដែលពួកគេអាចមានកូន។ សុខភាពបន្តពូជមិនមែនគ្រាន់តែ អំពីការរួមភេទនោះទេ។ វាជាផ្នែកមួយនៃកម្មវិធីសុខភាពរួមដែលគេត្រូវ ចាប់ផ្តើមបង្រៀនឲ្យយល់ដឹងអំពីកាយវិភាគសាស្ត្រនិងសរីរវិទ្យានៃរាងកាយ។     វាជាការសំខាន់ណាស់ដែលយុវវ័យស្គាល់អំពីសមាសភាព ប្រពន្ធ័បន្តពូជ មុខងាររបស់វា ការលូតលាស់នៃរាងកាយ ការប្រែប្រួល អារម្មណ៍ ការមានរដូវ ដំណើរនៃការមានផ្ទៃពោះ។ល។ គឺដើម្បីការរៀប ចំ​​កសាងនូវរបៀបរបបរស់នៅដែលមានសុខភាពល្អនិងលើកស្ទួយ ស្ថានភាពសុខភាពផ្លូវភេទមុនពេលពួកគេឈានចូលវ័យសកម្មក្នុងការ រួមភេទ។   

ប្រព័ន្ធបន្តពូជរបស់ស្ត្រីគឺជាប្រព័ន្ធដែលងាយរងគ្រោះនិងស្មុគ្រស្មាញនៅក្នុងរាងកាយ។ វាមានសារៈសំខាន់ណាស់ក្នុងការចាត់វិធានការ ដើម្បីការពារវាពីការឆ្លងមេរោគនិងការរងរបួសនិងទប់ស្កាត់បញ្ហារួមទាំងបញ្ហាសុខភាពរយៈពេលវែង។ ការថែរក្សាខ្លួនឯងនិងការជ្រើសរើសជម្រើសសុខភាពអាចជួយការពារមនុស្សជាទីស្រលាញ់របស់អ្នក។ ការការពារប្រព័ន្ធបន្តពូជរបស់អ្នកក៏ មាន ន័យថាមានការគ្រប់គ្រងសុខភាពរបស់អ្នកនៅពេលណាមួយឬ នៅពេលណាដែលអ្នកមានផ្ទៃពោះ។

ពេលណាខ្ញុំគួរនិយាយជាមួយកូនៗ អំពីការមានរដូវ (របស់ក្មេង ស្រី)?

ការពិភាក្សាអំពីការមានរដូវរបស់ស្រ្តីមិនគួរជាការពិភាក្សាដ៏ធំមួយឬនៅក្នុងអាយុណាមួយជាក់លាក់នោះទេ។ ផ្ទុយទៅវិញចូរចាប់ផ្តើមការសន្ទនាតាំងពីដើមដំបូងនិងយឺតៗ ដើម្បីកសាងការយល់ដឹងរបស់ក្មេង។ ក្មេងស្រីនិងក្មេងប្រុសត្រូវការ​ព័ត៌មានដែលអាចទុកចិត្តបានអំពីការមានរដូវរបស់ស្រ្តី។ ដូច្នេះសូមប្រាកដថាត្រូវនិយាយជាមួយក្មេងប្រុសផងដែរ។

ឧទាហរណ៍ប្រសិនបើកូនរបស់អ្នកអាយុ៤ឆ្នាំឃើញ សំឡីអនាម័យ (ឬបន្ទះសំឡីទ្រាប់) ហើយសួរថាតើវាជាអ្វី? សម្រាប់អ្នកអាចនិយាយថា “ស្ត្រីមានការធ្លាក់ឈាម​តិចៗមក​តាម​ទ្វារ​មាស ​(ប្រដាប់ភេទ) ជារៀងរាល់ខែ។ នេះគេគេហៅថា​ការមាន​រដូវ​របស់ស្ដ្រី។ នោះមិនមែនដោយសារតែមានអ្វីដែលឈឺទេ។ វាជារបៀបដែលរាងកាយត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបន្ដពូជ (ការពរពោះ)។ សំឡីអនាម័យ ស្រូបយកឈាមរដូវដែលធ្លាក់ ដូច្នេះវានឹងមិនប្រឡាក់ដល់ខោក្នុងនោះទេ។

ឆ្នាំបន្ដបន្ទាប់មកទៀត អ្នកអាចផ្តល់ព័ត៌មានបន្ថែមដល់កូនស្រីប្រុស​របស់អ្នក​ស្របតាមពេលវេលាដែលពួកគេបានត្រៀមខ្លួនរួចហើយ។

ប្រសិនបើកូនរបស់អ្នកមិនសួរសំណួរអំពីការមានរដូវអ្នកក៏​អាច​ចាប់​ផ្ដើម​យកវាមកពិភាក្សា។ នៅពេលពួកគេមានអាយុ ៩ ឬ១០ ឆ្នាំ​ក្មេង​ភាគច្រើនអាចយល់ពីមូលដ្ឋានគ្រឹះនៃការមានរដូវ។ ដូច្នេះ​ចូលរក​មើល​ឱកាសសមរម្យណាមួយដើម្បីនិយាយអំពីអំពីការមានរដូវដូចជា៖

  • នៅពេលកុមារសួរអំពីភាពពេញវ័យឬការផ្លាស់ប្រួលនៃរាងកាយ។
  • ប្រសិនបើកូនរបស់អ្នកសួរថាតើទារកកើតមកពីណា
  • ប្រសិនបើអ្នកនៅកន្លែងហាងរកទិញសំឡីអនាម័យ ឬបន្ទះសំឡីទ្រាប់
  • សួរថាតើកូនរបស់អ្នកដឹងអំពីការមានរដូវឬទេ។ បន្ទាប់មកអ្នកអាចចែករំលែកព័ត៌មាន

ជាមូលដ្ឋានដូចជា៖ ជាក្មេងស្រីធំលូតលាស់ប្រែទៅជាស្ត្រី រាង​កាយ​របស់​នាងផ្លាស់ប្តូរដូច្នេះនាងអាចមានផ្ទៃពោះ​ (ពរពោះកូន )​នៅពេល​ដែលនាងធំឡើង។ ផ្នែកមួយនៃសរីរាង្គគឺកន្លែងដែលត្រៀម​ខ្លួនរួចជា​ស្រេចដើម្បីឱ្យទារកលូតលាស់នៅក្នុងពោះ។ កន្លែងដែលទារកលូតលាស់ត្រូវបានគេហៅថាស្បូន។ ជារៀងរាល់ខែ​ជញ្ជាំង​ស្បូនត្រៀមខ្លួនរួចរាល់សម្រាប់ការមានទារក។ បើមិនមានកូនទេ ជញ្ជាំងស្បូនបែកធ្លាយ និងហូរឈាម​បន្តិចៗ​ចេញ​មក​។ ឈាមហូរចេញតាមទ្វារមាសរបស់ស្ត្រី។ រាងកាយបង្កើតជញ្ជាំងស្បូនជាថ្មីជារៀងរាល់ខែ លើកលែងតែមាន​ទារកទើបវាមិនបង្កើតជញ្ជាំងស្បួនថ្មី។

ឆ្លើយសំណួរណាមួយដោយសាមញ្ញនិងត្រង់ៗ។អ្វីដែលអ្នកនិយាយអាស្រ័យទៅតាមកម្រិតយល់ដឹង និងអាយុរបស់ក្មេង ។

ឪពុកម្ដាយគួរនិយាយប្រាប់កូនអំពីសុខភាពបន្ដពូជទៅតាមកាលវេលាដែលសមស្របមួយ។ វានឹងមិនមែនជាការលើកទឹកចិត្ត​ឲ្យកូន​ឆាប់​ប្រ​ឡូក​​ក្នុងការរួមភេទេ ប៉ុន្តែរៀបចំពួកគេឲ្យចេះថែទាំសុខភាព និងមាន​អនាម័យ​​ខ្លួនប្រាណល្អ។

រៀបរៀងដោយ៖ សៀង ពៅ