តើគួរតៀមរៀបចំគ្រួសារដូចម្ដេចដើម្បីឲ្យមានសេក្ដីសុខ? “ត”(ការស្វែងយល់ពីដំណាក់កាលទី៤នៃវដ្ដជីវិតរបស់មនុស្ស)

198

ពេលមុនយើងបានពិភាក្សាគ្នាពីការស្វែងយល់ពីដំណាក់កាលទី៣នៃវដ្ដជីវិត ដែលទាក់ទងដោយផ្ទាល់ការវិឌ្ឍន៍ធម្មតា​របស់កុមារ​អាយុ ២ឆ្នាំដល់ ១២ឆ្នាំ។

យ៉ាងណាក្ដីមុនពេលចាប់ផ្ដើមពិភាក្សាអំពីដំណាក់កាលទី៤នេះ វ័យជំទង់ អាយុ១៣ដល់អាយុ១៩ឆ្នាំ ខ្ញុំសូមបន្ដការពិភាក្សាពីការវិឌ្ឍន៍​របស់កុមារពីអាយុ៩ឆ្នាំដល់១២ឆ្នាំ។

កុមារមាននិន្នាការកើនកម្ពស់ក្នុងកម្រិតថេរដែលលូតលាស់ប្រហែល ៦ទៅ ៧សង់ទីម៉ែត្ររៀងរាល់ឆ្នាំ។ នៅពេលកុមារកើនទម្ងន់បាន ប្រហែល​២ទៅ៣គីឡូក្រាមក្នុងមួយឆ្នាំរហូតដល់ពេលចាប់ផ្តើម ពេញវ័យ។ នេះក៏ជាពេលដែលក្មេងចាប់ផ្តើមមានអារម្មណ៍អំពីរបៀបដែលបង្ហាញពីការលេចឡើង និងរបៀបដែលពួកគេកំពុងលូតលាស់។ ក្មេងស្រីខ្លះប្រហែលជាព្រួយបារម្ភអំពី”ភាពធំពេក”ជាពិសេសអ្នកដែល កំពុងលូតលាស់លឿន។ ក្មេងប្រុសមានទំនោរទៅជាមានអារម្មណ៍ថា ដូចជាទាបពេក។

ការឡើងដោះ (សុដន់រីក) ជាទូទៅជាសញ្ញាគួរឱ្យកត់សម្គាល់ដំបូង នៃការពេញវ័យរបស់ក្មេងស្រីអាចចាប់ផ្តើមរវាងអាយុ ៨និង១៣ឆ្នាំ។ លក្ខណៈទាំងនេះពិពណ៌នាអំពីលំដាប់នៃដំណាក់កាលនៃក្មេងស្រីនៅពេលដែលពួកគេឈានចូលភាពពេញវ័យ​។​ សូមអាន (ការស្វែងយល់ ពីប្រពន្ធ័សុខភាពផ្លូវភេទស្រ្តី-បុរស និងការលូតលាស់នៃរាងកាយ)។

ព្យាយាមពន្យល់កូនរបស់អ្នកឱ្យយល់ថាអ្វីដែលសំខាន់នោះគឺមិនត្រូវ “មើល” តាមរបៀបណាមួយតែមួយជ្រុងនោះទេ តែត្រូវមានសុខភាព ល្អ។ កុមារនឹងមិនអាចផ្លាស់ប្តូរហ្សែនដែលបានកំណត់កម្ពស់ និងនៅ ពេលណាទើបភាពពេញវ័យចាប់ផ្តើមឡើងនោះទេ។ ប៉ុន្តែពួកគេអាចទទួលបាននូវសក្តានុពលតាមរយៈការបង្កើតទម្លាប់នៃការបរិភោគអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ។

ជួយកូនរបស់អ្នកឲ្យមានការលូតលាស់

ការលូតលាស់ធម្មតា – ទ្រទ្រង់ដោយអាហារដែលមានសារធាតុ ចិញ្ចឹមគ្រប់គ្រាន់ ការគេងគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជា ទៀងទាត់គឺជាសូចនាករដ៏ល្អបំផុតមួយនៃសុខភាពល្អរបស់កុមារ។

លំនាំការលូតលាស់របស់កុមារត្រូវបានកំណត់ដោយហ្សែន។ ការលើកទឹកចិត្តកូនឱ្យបរិភោគចំណីអាហារបន្ថែម ឬបង្កើនបរិមាណ នៃជីវជាតិ (វីតាមីន) សារធាតុរ៉ែ ឬសារធាតុចិញ្ចឹមដទៃទៀតដែល បាន ណែនាំ នឹងមិនបង្កើនបញ្ហាកម្ពស់ ហើយដែលអាចបណ្ដាលឲ្យមាន បញ្ហាទម្ងន់ទេ។

ដំណាក់កាលទី៤ វ័យជំទង់ អាយុ១៣ដល់អាយុ១៩ឆ្នាំ

ក្នុងដំណាក់កាលវ័យជំទង់កុមារលូតលាស់ទៅជាក្មេងជំទង់តាមរយៈ ពេលដែលគេហៅថាតរុណ​​វ័យ។ ជារឿយៗភាពវ័យជំទង់បានកើត ឡើងនៅអំឡុងពេលកុមារចាប់ពីអាយុ១៣​ឆ្នាំរហូតដល់១៩ឆ្នាំ។ ក្នុងអំឡុងពេលវ័យជំទង់នេះការលូតលាស់លឿន និងការផ្លាស់ប្តូរ នៃរាងកាយកើតឡើង។ ទាំងនេះរួមបញ្ចូលទាំងការផ្លាស់ប្តូររូបរាងរាងកាយ ការរីកលូតលាស់ សក់ នៅលើផ្នែកមួយចំនួននៃរាងកាយឧទាហរណ៍ក្មេងប្រុសដុះពុក មាត់ ពុកចង្ការនៅលើមុខហើយប្រែសំឡេង​ធំ ឬគ្រលរ។ ដូចគ្នានេះដែរនៅដំណាក់កាលនេះឥរិយាបថនិងអាកប្បកិរិយារបស់ក្មេងជំទង់នឹងផ្លាស់ប្តូរនៅពេលដែលពួកគេអាចម្ចាស់ការក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។ ពេលដែលក្មេងស្រីចាប់ផ្តើមមានរដូវពួកគេកើនកម្ពស់ ២.៥ ដល់៥ សង់ទីម៉ែត្រ រហូតដល់កម្ពស់មនុស្សពេញវ័យចុងក្រោយ អាយុប្រហែល ១៤ឆ្នាំ ឬ១៥ឆ្នាំ ឬចាស់ជាងនេះអាស្រ័យលើនៅពេល ចាប់ផ្តើមនៃភាពពេញវ័យ ។

ក្មេងស្រីភាគច្រើនមិនមានបញ្ហាអ្វីទេនៅពេលពួកគេមានរដូវ។ ប៉ុន្តែសូមពិគ្រោះជាមូយអ្នកឯលទេស ឬគ្រូពេទ្យប្រសិនបើ កូនស្រី របស់អស់លោកអ្នក៖

  1. មានអាយុ ១៥ឆ្នាំហើយនៅមិនទាន់មានការធ្លាក់រដូវ
  2. ចាប់ផ្ដើមមានការឡើងដោះ (ឬសុដន់រីក) ជាង ៣ឆ្នាំមកហើយៗមិនទាន់មានការធ្លាក់​រដូវ។
  3. មានការធ្លាក់រដូវជាង២ឆ្នាំមកហើយរាប់ចាប់ពីដំណាក់កាលដំបូងមក ហើយការធ្លាក់​រដូវមិនទៀតទាត់់ រៀងរាល់ពី៣ទៅ​៦សប្តាហ៍។
  4. មានការឈឺចាប់ធ្ងន់ធ្ងរពេលធ្លាក់រដូវដែលមិនធូរស្រាល បើទោះណាបានប្រើថ្នាំបន្ថយការឈឺចាប់ហើយក្ដី។
  5. មានការហូរឈាមខ្លាំង (ការធ្លាក់ឈាមច្រើន ឬមានសើមសំឡីទ្រាប់ជោគអំឡុងពេលលឿនជាងរៀងរាល់ ២ម៉ោងម្តង)។
  6. មានអាការៈធ្ងន់ធ្ងរមុនពេលការមករដូវ ដូចជាមានអារម្មណ៍ផ្ដេសផ្ដាស រវើររវាយកើតមានឡើងក្នុងសកម្មភាពប្រចាំថ្ងៃ។

រៀបរៀងដោយៈ សៀង ពៅ