តើគួរតៀមរៀបចំគ្រួសារដូចម្ដេចដើម្បីឲ្យមានសេក្ដីសុខ? “ត”

262

ពេលមុនយើងបានពិភាក្សាគ្នាពីការស្វែងយល់ពីតម្រូវការរបស់កុមារក្នុងដំណាក់កាលទី២ នៃវដ្ដជីវិត ដែលទាក់ទងផ្ទាល់នឹងស្ថានភាពសុខភាពទារកទើបនឹងកើត ដល់អាយុមួយឆ្នាំ។

លើកនេះយើងនឹងពិភាក្សាគ្នាអំពី​វដ្ដជីវិតដំណាក់កាលទី៣។ ដំណាក់កាលទី៣ គឺ កុមារមានអាយុចាប់ពី​២ឆ្នាំដល់ ១២ឆ្នាំ។  ខ្ញុំនឹងត្រឡប់ក្រោយបន្ដិច រំលឹកអំពីកុមារអាយុមួយឆ្នាំ ហើយយើងនឹងចាប់ផ្ដើមពិភាក្សាគ្នាលំអិតអំពីការវិវឌ្ឍនរបស់កុមារ ទាំងផ្នែករាងកាយ​និងបញ្ញាស្មារតី ងាយស្រួលក្នុងការកត់សម្គាល់ថាកុមារមានការលូតលាស់ធម្មតា ឬខុសធម្មតាដើម្បីនឹងធ្វើអន្តរាគមន៍ទាន់ពេលវេលា។

ប្រភេទនៃការអភិវឌ្ឍធម្មតារបស់កុមារ អាយុ១ ទៅ ២ឆ្នាំ

នៅអាយុនេះ កូនរបស់អ្នកដឹងអំពីឥរិយាបថផ្ទាល់ខ្លួន ក៏ដូចជាអ្នកដែលនៅជុំវិញ។ គេចង់រៀននិងចាប់ផ្តើមទំនាក់ទំនងតាមរយៈពាក្យ និងការបញ្ចេញទឹកមុខឲ្យដឹង ។

ការវិវឌ្ឍនផ្នែកបញ្ហា អាយុចន្លោះ ១ ទៅ ២ឆ្នាំ

  1. ចេះនិយាយបានមួយម៉ាត់ៗ និងយល់ពីពាក្យ និងគំនិត។
  2. ចូលចិត្តស្ដាប់ការនិយាយរឿង រៀនធ្វើតាម លេង និងជិះគ្រឿងក្មេងលេង។
  3. អាចដើរ ឡើងជណ្តើរ ហើយនិងរត់។
  4. ចូលចិត្តសរសេរលើក្រដាស និងអានសៀវភៅ។ អាចស្គាល់ពាក្យច្រើនជាង៥០ពាក្យ​។
  5. អាចចេះប្រើស្លាបព្រា និងសមបាន តែប្រហែលជាត្រូវការជំនួយខ្លះ ហើយគេចូលចិត្តឲ្យអ្នកផ្សេងជួយ និងអាចដើរជិតៗនៅជុំវិញផ្ទះ។
  6. ពេញចិត្តនឹងអ្វីៗដែលអាចធ្វើបាន ហើយអាចដោះស្រាយបញ្ហាងាយៗ។
  7. ចាប់ផ្ដើមរកមើល ឬមានមិត្តភក្តិខ្លះៗ ហើយចាប់ផ្តើមការសន្មតលេងៗ។

ប្រភេទនៃការអភិវឌ្ឍធម្មតារបស់កុមារ អាយុ២ ទៅ ៣ឆ្នាំកន្លះ

ជួនកាលគេហៅថា “ដំណាក់កាល់រឡេមរឡឹម”ក្មេងរៀនដើរតេសតាស់ កំពុងតែចាប់ផ្តើមបង្កើតបុគ្គលិកលក្ខណៈដាច់ដោយឡែករបស់គាត់។ គេចាប់មានការពិសោសធន៍ផ្លាស់ប្តូរដ៏ធំធេងផ្នែកសមត្ថភាព រៀនទាក់ទងគេឯង ទាំងបញ្ញានិងទាំងផ្លូវអារម្មណ៍។ គេកំពុងស្វែងរកដោយខ្លួនឯង ហើយអាចបើកគន្លឹះទ្វារ និងបើកទ្វារ​បានច្រើនលើកដូច្នេះសុវត្ថិភាពកុមារ​គឺជាអាទិភាពធំបំផុត។ បង្រៀនគេកុំឱ្យយករបស់អ្វីៗមកដាក់នៅក្នុងមាត់ ហើយមិនត្រូវទុកគេ​ចោល​យូរ ជាពិសេសនៅទីជិតទឹកស្រះ ត្រពាំង និងមានរថយន្ត​ចរាចរ។

ការវិវឌ្ឍនផ្នែកបញ្ហា នៅអាយុ២ ទៅ ៣ឆ្នាំកន្លះ កុមារ1.     

  1. ចូលចិត្តរៀនអ្វីៗដែលថ្មី។
  2. កំពុងបង្កើនការរៀនពាក្យថ្មីៗ ជាទៀងទាត់។ គេនិយាយពាក្យ ដដែលៗដែលគេស្ដាប់ឮពីអ្នកជុំវិញ តាមវិទ្យុ និងតាមទូរទស្សន៍។
  3. រត់គ្រប់ទីកន្លែងព្រោះគេចូលចិត្តដើរ​ៗ គ្រប់ទីកន្លែង!
  4. រៀនដុសធ្មេញ (ដោយមានជំនួយ) និងលាងដៃ និងមុខរបស់គេ។
  5. ងាយនឹងទទួលការខកចិត្ត។
  6. ធ្វើសកម្មភាពកាន់តែឯករាជ្យឥឡូវនេះ ប៉ុន្តែគេនៅតែត្រូវការ​ជំនួយ។
  7. អាចគូររង្វង់មួយ ដាក់ពណ៌លើឈ្មោះ និងស្លៀកពាក់ខោអាវ។ ជាធម្មតាដើរថយក្រោយ។
  8. ប្រភេទនៃការអភិវឌ្ឍធម្មតារបស់កុមារ អាយុ ៣ឆ្នាំកន្លះ ទៅ៥ឆ្នាំ

“ពួកគេធំលឿនណាស់ មែនទេ?” វាជាការពិតសម្រាប់រយៈពេល ១៨ខែក្រោយមកទៀត។ នេះគឺជាអាយុដែលកុមារ ចាប់ផ្តើមមាន​ទំនាក់ទំនងជាមួយក្មេងៗឯទៀតនៅសាលារៀនក៏ដូចជាគ្រូរបស់ពួកគេដែរ។ ពួកគេចាប់ផ្តើមចូលមត្តេយ្យសាលា ពួកគេចូលរៀនថ្នាក់ត្រៀម ឬពួកគេស្ថិតនៅក្នុងការចាប់ផ្ដើមថ្នាក់ដំបូង។ បទពិសោធន៍ទាំងនេះនឹងបង្រៀនគេឱ្យអភិវឌ្ឍចរិតលក្ខណៈផ្ទាល់ខ្លួន ហើយរៀនបង្ហាញពីអារម្មណ៍របស់ខ្លួនលើសពីការបើកមាត់យំ។

ជឿឬមិនជឿកុមារអាយុនេះក៏អាចធ្វើតាមការណែនាំដ៏សាមញ្ញ ឪពុកមា្ដយអាចឱ្យការងារផ្ទះដ៍សាមញ្ញដល់គេធ្វើនៅផ្ទះ។ គេនឹងរីករាយក្នុងការជួយហើយគិតថាគេនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។

ការវិវឌ្ឍនផ្នែកបញ្ហា នៅអាយុ៣ឆ្នាំកន្លះ ទៅ៥ឆ្នាំ កុមារ

  1. មានការយកចិត្តទុកដាក់បានយូរជាងមុន។
  2. ធ្វើទង្វើឆោតល្ងង់ ហើយចេះប្រើភាសាដែលមិនល្អ។
  3. សួរសំណួរជាច្រើន។តើអ្នកដឹងទេថាកុមារចាប់ផ្ដើមសួរសំណួរ​ជាច្រើន? តើអ្នកគិតថាកុមារសួរប៉ុន្មានសំណួរ? តើអ្នកបារម្ភថា​កុមារ​​ក្នុងអាយុនេះនឹងមិនឈប់សួរសំណួរទេ?
  4. ចូលចិត្តលេងជាមួយមិត្តភក្តិ ប៉ុន្តែគេមិនចង់ចាញ់ទេ។
  5. មិនមានការទាស់ខុសអ្វីទេការចែករំលែកវត្ថុគ្នាលេង ម្ដងគេម្ដងយើង – ជូនកាល។
  6. គេកំពុងរៀនអំពីអ្វីដែលជាការចែករំលែកហើយថាតើវាជាការសំ​ខាន់​ដែលគេត្រូវធ្វើ។
ប្រភេទនៃការអភិវឌ្ឍធម្មតារបស់កុមារ អាយុ ៥ឆ្នាំកន្លះ ទៅ៨ឆ្នាំ

ពេលនេះ នៅក្នុងជីវិតកុមារត្រូវបានសម្គាល់ថាវាជាធម្មតាក្នុង ” វ័យ​ពាក់កណ្ដាលកុមារភាព” ។ វានាំមកនូវការផ្លាស់ប្តូរយ៉ាងច្រើន និង​ការ​អភិវឌ្ឍភាពឯករាជ្យ។ នៅអាយុនេះ កុមារអាច​ស្លៀកពាក់​ខ្លួន​ឯងចូល​ចិត្​តមានមិត្តភក្តិ ហើយជំនាញសង្គមមានសារៈសំខាន់ចំពោះគេ។ ការផ្លាស់ប្តូរ​​រូបរាងកើតឡើងយ៉ាងឆាប់រហ័ស ហើយគេត្រៀម​ខ្លួនជា​ស្រេច​ដើម្បីស្វែងរកដោយខ្លួនឯង។ នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់កុមារដើម្បីទទួលបាននូវទំនុកចិត្តជាមួយមិត្តភក្តិនៅសាលារៀន ពេលលេងកីឡា ការលេងផ្សេងៗ និងនៅក្នុងជីវភាពជាទូទៅ។

ការវិវឌ្ឍនផ្នែកបញ្ហានៅអាយុ៥ឆ្នាំកន្លះ ទៅ៨ឆ្នាំ កុមារ

  1. កុមារចង់ដឹងចង់ឮអំពីមនុស្ស និងរបៀប​ដែលពិភព​លោក​ប្រព្រឹត្តិទៅ។ កុមារចាប់ផ្ដើមដាក់បញ្ចូលបំណែកនៃចំណេះដឹង និងចាប់ផ្ដើមយល់ពីទស្សនាទាន។
  2. កុមារចាប់អារម្មណ៍លើលេខអក្សរ អាន និងការសរសេរ។ នេះជាពេលវេលាដ៏ល្អដើម្បីឱ្យកុមារអានដោយខ្លួនឯង។
  3. មានទំនុកចិត្តលើភាពប៉ិនប្រសប់នៃរាងកាយ។
  4. ប្រើពាក្យដើម្បីបង្ហាញពីអារម្មណ៍ និងការដោះស្រាយ។ កុមារ​ប្រហែល​ជាស្រែកយំ ប៉ុន្ដែនេះ​មិនមែនជាការឆ្លើយតប​រាល់បញ្ហា​ដូចកាលពីពេលកុមារមានអាយុ២ឆ្នាំទេ។
  5. ដូចសកម្មភាពចម្រើនវ័យ។ កុមារនៅតែលេង ប៉ុន្តែកុមារ​ក៏លេង​តាម​របៀបមនុស្សដែលពេញវ័យដែរ។
  6. ចូលចិត្តជួបគ្នា និងលេងជាមួយក្មេងឯទៀត ហើយកុមារ​ច្រើន​តែលេងបែបសហការគ្នា​។

ការវិវឌ្ឍន៏របស់កុមារក្នុងដំណាក់កាលទី៣នៃវដ្ដជីវិត ចន្លោះពី​អាយុ​២ឆ្នាំ​​ដល់អាយុ១២ឆ្នាំ គឺជាដំណាក់សំខាន់ដែល​ឪពុកម្ដាយ​ត្រូវចំណាយ​ពេល ភាពអត់ធ្មត់ នឹងត្រូវឆ្លើយតបនូវតម្រូវការរបស់កូនសមរម្យ និងត្រឹមត្រូវបំផុត។ នេះជាដំណាក់កាលសំខាន់របស់កុមារដែលជាទំពាំងស្នងឫស្សី។ អាណាព្យាបាលជាគំរូរបស់កុមារ ដូច្នេះការប្រើប្រាស់​ភាសា​របស់​គ្រួសារ នឹងរាល់អំពើ និងការប្រព្រឹត្តរបស់គ្រួសារ​នឹងឆ្លុះបញ្ចាំង​អំពី​ឥរិយាបថ ចរិតលក្ខណរបស់កុមារនាពេលអនាគត។ នេះជាឱកាសមាសរបស់កុមារ ដែលគ្រួសារត្រូវចំណាយពេលជា​មួយ​កូនរបស់ខ្លួនឲ្យបានច្រើនតាមតែអាចធ្វើទៅបាន រួមទាំងបណ្ដុះ​ការចាប់​អារម្មណ៍លើការសិក្សា បង្កើតភាពទំនុកចិត្តលើខ្លួនឯង ភាពក្លា​ហាន​ហ៊ានសួរ ឆ្លើយ(ប្រកបដោយភាពថ្លៃថ្នូរ) រៀនគោរពវិន័យ រៀន​បដិបត្តិ​សីលធម៌រស់នៅក្នុងសង្គម។ល។ ប៉ុន្តែមិនជាការបណ្ដុះបណ្ដាលកូនឲ្យក្លាយទៅប្រែក្លាយដូចជាគ្រឿងម៉ាស៊ីនទេ។

រៀបរៀងដោយៈ សៀង ពៅ