តើគួរតៀមរៀបចំគ្រួសារដូចម្ដេចដើម្បីឲ្យមានសេក្ដីសុខ? “ត”

225

ពេលមុនយើងបានពិភាក្សាគ្នាពីការស្វែងយល់ អំពីដំណាក់កាលទី១​នៃវដ្ដជីវិត ដែលមានទាក់ទងនឹងស្ថានភាពសុខភាពរបស់ប្តី ឬប្រពន្ ធដែលទើបនឹងរៀការរួច ហើយនិងការចង់បាន កូនថាតើយើងត្រូវ ស្វែងយល់អ្វីខ្លះ ត្រៀមរៀបចំអ្វីខ្លះដើម្បីអាចមានកូនដែលមានប្រាជ្ញា ឆ្លាតវៃម្នាក់ពេលអនាគត។

លើកនេះយើងនឹងពិភាក្សាគ្នាអំពី​វដ្ដជីវិតដំណាក់កាលទី២។ ដំណាក់កាលទី២ គឺ គិតពីអាយុទារកចាប់ពីកើតដល់អាយុមួយឆ្នាំ។ អស់រយៈពេលប្រហែល៩ ខែមក គភ៌/ទារកនៅក្នុងស្បូន​ត្រូវបាន​ប្រសូត្រចេញមក​។ ទារកដែលទើបនឹងកើតដល់ អាយុ១ ឆ្នាំ​ត្រូវបាន​គេហៅថា”ទារក”។ ទារកទើបនឹងកើតអាចដកដង្ហើម ជញ្ជក់ បៀម ឬបឺត ហើយយំនៅពេលណាគេមានអារម្មណ៍ថាឃ្លាន ឬមានអារម្មណ៍​ថាវាត្រជាក់និងក្តៅ ឬស្ថានភាពសុខភាពមិនល្អ។ នេះជារបៀបដែលទារក​ធ្វើការប្រាស្រ័យទាក់ទង នៅពេលដែល​ទារក​នៅ​មិនទាន់អាចចេះនិយាយបាន។ ទារកជាទូទៅបៅទឹកដោះម្តាយ ឬបៅទឹកដោះគោម្សៅ។

តើឪពុក ឬម្ដាយគួរស្វែងយល់អ្​វីខ្លះដើម្បីចិញ្ចឹមកូន​ដំបូងប្រកប​ដោយ​គុណ​ភាព?

ខាងក្រោមនេះជាចំណុចខ្លះៗដែលឪពុក និងម្ដាយគួរស្វែងយល់៖

  1. អភិវឌ្ឍនធម្មតារបស់កុមារ និងតម្រូវការ (អានអត្ថបទ “ការស្វែងយល់អំពីវយវឌ្ឍនាការរបស់កុមារ”)
  2. ការថែទាំសុខភាពជាមូលដ្ឋាន៥ របៀប (សូមអានអត្ថបទ “ការថែទាំសុខភាពជា​មូល​ដ្ឋាន​៥​របៀប”)
  3. តាមដានការលូតលាត់របស់កុមារ (ទម្ងន់ធៀបនិងកម្ពស់)
  4. ការចាក់ថ្នាំបង្ការផ្សេងៗ
  5. ស្ថានភាពសុខភាពល្អ និងកុមារដែលមានបញ្ហាសុខភាព

​ការប្រាស្រ័យទាក់ទងរវាងឪពុក ឬម្ដាយ និងទារកអាយុក្រោមមួយឆ្នាំ គឺមានការលំបាកខ្លាំងណាស់ ពីព្រោះទារកមិនទាន់អាច​និយាយ​ប្រាប់​អំពីខ្លួនឯងបាននៅឡើយ ក្រៅអំពី “យំ” ។ ការយំរបស់ទារកគឺជាបញ្ហា​គ្រប់យ៉ាងរួមទាំងកន្ទបសើមផង។ ដូច្នេះឪពុក និងម្ដាយ (ឬបើមានអ្នក​មើលថែ) ត្រួវប្ដូរគ្នា​មើល​ថែ​កូន​គ្រប់ពេល​វេលា។ ស្ត្រីជាម្ដាយមានបន្ទុកធ្ងន់​ស្រាប់ព្រោះត្រូវបំបៅដោះដល់កូន​និងផ្ដល់​ការ​ថែទាំ​ផ្ទាល់ដល់កូន។ ការបំបៅកូនគឺធ្វើស្ត្រីអស់កម្លាំងច្រើនដោយ​សារ​​​គាត់ត្រូវចែករំលែកសារធាតចិញ្ចឹម ឬអាហារូបត្ថម្ភដល់ទារក​ ជាពិសេសស្រ្តីដែលមិនសូវបានបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់។

ដើម្បីសុភមង្គលក្នុងគ្រួសារ ម្ដាយនិងកូនមានសុខភាពល្អ ប្ដីត្រូវជួយ​សម្រាល​បន្ទុកដ៍ធ្ងន់របស់ស្ត្រីជាម្ដាយ តាមតែអាចធ្វើទៅបាន (ដូចជាផ្លាស់កន្ទបទារកដែលសើម…) ជាពិសេសពេលយប់។ ធ្វើរបៀបនេះស្រ្តីជាម្ដាយអាចមានពេលខ្លះសម្រាប់សម្រាកក្រោយ​អំពីថែទាំកូន និងបំបៅកូនអស់ពេញមួយថ្ងែមក។

ក្នុងករណីសង្ស័យថាកុមារមានបញ្ហាសុខភាព និងការលូតលាស់​ខុស​ធម្មតា (រួមទាំងការលូតលាស់បញ្ញា និងរាងកាយ) ​ត្រូវទៅពិគ្រោះ​ជា​មួយ​​អ្នកឯកទេសផ្នែកជំងឺកុមារ។

រៀបរៀងដោយៈ សៀង ពៅ