តើគួរតៀមរៀបចំគ្រួសារដូចម្ដេចដើម្បីឲ្យមានសេក្ដីសុខ?

194

មនុស្សគ្រប់រួបឆ្លងកាត់ការវិវត្តនៃជីវិតរស់នៅអន្ទោកអន្ទោលប្រែប្រួលវិលវល់ឥតឈប់ឈរនៅក្នុងពិភពដ៍ស្មុគស្មាញនេះ។ ជីវិតពើបប្រទះនិង សេចក្ដីសុខ និងទុក្ខលាយឡំគ្នា។ មិនមានអ្នកណាអាចគេចវេះឲ្យផុតនូវការ​អន្ទោល ​ក្តី​សុខ ទុក្ខ ឬក្ដីនិរាស ព្រាត់​ប្រាស​គ្នាបានឡើយ។ មនុស្សប្រុសស្រីខ្លះជឿ ហើយខ្លះទៀតមិនជឿថាថាអ្វីដែលពួកគេបានជួបក្នុងជាតិនេះ គឺជាកុសលផលបុណ្យដែលគេបានសាងពីជាតិមុនៗ។ តាមធម្មតា មនុស្សយើងរស់នៅជាមួយបញ្ហា យើងត្រូវតែរកដំណោះស្រាយនៃបញ្ហាដែលយើងជួប។  តាមការពិតសេចក្ដីសុខ និងទុក្ខខ្លះវាកើតឡើងដោយសារតែអំពើ របស់យើងទាំងអស់គ្នាជាអ្នកចូលរួមបង្កើតវាឡើង យ៉ាងណាក្ដី បញ្ហាខ្លះគេអាចបញ្ជៀស ឬបង្កាជាមុនបាន។

នៅទីនេះយើងនឹងពិនិត្យមើលវដ្ដជីវិតរបស់មនុស្សជាគន្លឹះសម្រាប់ដោះស្រាយតាមដំណាក់កាល។ ចាប់ពីកើតដល់ពេលស្លាប់ទៅវិញ គេអាចបែងចែកដំណាក់កាលនៃវដ្ដជីវិតរបស់មនុស្សចេញជា ៦ដំណាក់កាល​ (តិចជាងឬច្រើនជាង) ក្នុងនោះរួមមាន៖

ដំណាក់កាលទី១៖ គត៌នៅក្នុងស្បូនដល់ពេលគ្រប់ខែសម្រាល

ដំណាក់កាលទី២៖ ទារក ពីកើតដល់អាយុមួយឆ្នាំ

ដំណាក់កាលទី៣ ៖ កុមារភាព​ ២ឆ្នាំដល់ ១២ឆ្នាំ

ដំណាក់កាលទី៤៖ វ័យជំទង់ អាយុ ១៣ ដល់អាយុ១៩ឆ្នាំ

ដំណាក់កាលទី៥៖ ពេញវ័យ អាយុ ២០ ដល់អាយុ ៦៥ឆ្នាំ

ដំណាក់កាលទី៦៖ មនុស្សចាស់ អាយុ ចាប់ពី៦៥ឡើងទៅ

បញ្ហាខ្លះយើងអាចដឹងមុនប្រសិនបើយើងត្រិះរិះគិតពិចារណា ហើយយើងក៍អាចត្រៀមរៀបចំខ្លួនតទល់នឹងបញ្ហាទាំងនោះ។ ដូច្នេះហើយយើងស្វែងរកមើលមូលហេតុសម្រាប់ពិចារណាតាមដំណាក់កាលវដ្ដជីវិត ពីព្រោះយើងចង់ដឹងថាតើដំណាក់កាលនីមួយៗ មានតម្រូវការអ្វីខ្លះ មានបញ្ហាអ្វីខ្លះអាចនឹងកើតឡើង តើមានអ្នកណា ខ្លះពាក់ពន្ធ័ ហើយតើត្រូវត្រៀមបម្រុងអ្វីខ្លះសម្រាប់តទល់នឹងបញ្ហា ដែលនឹងកើតឡើង​និងតម្រូវការ។

សម្រាប់ដំណាក់កាលទី១ គឺដំណាក់កាល គត៌នៅក្នុងស្បូនដល់ពេលគ្រប់ខែសម្រាល

នៅទីនេះខ្ញុំចង់ពិភាក្សាជាមួយអ្នកដែលនឹងក្លាយខ្លួនជាឪពុក ឬម្ដាយគេនាពេលអនាគតដ៍ខ្លី។

ជាប្ដីប្រពន្ធដែលទើបតែរៀបការរួចពូកគេគួរតែចាប់ផ្ដើម ការពិភាក្សាគ្នា ពីរបៀបដំណើរការគ្រួសារថ្មីដែលគេទាំងពីរនាក់ជាអ្នកក៏សាង។ ប្រហែលជាពួកគេមានរឿងច្រើនណាស់ត្រូវពិភាក្សាគ្នាដូចជា ការប្រកបរបរ ការធ្ចើការងារ ការស្នាក់នៅ ដំណើរកំសាន្ត ក៏សាងអនុស្សាវរីយ៍ ជាពិសេសពួកគួរតែពិភាក្សាថា ពេលណាពួកគេ គួរមានកូន ឬសមាជិកថ្មី។ អ្នកទាំងពីរគួរស្វែងយល់ពីគ្នាទៅវិញទៅមកអំពីស្ថានភាពសុខភាព របស់ខ្លួន ហើយនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់រវាងគ្នានឹងគ្នា ទៅវិញទៅមក។ រាល់កិច្ចការតូចធំប្តីប្រពន្ធ គួរត្រូវបានយកមក ពិភាក្សាគ្នាជៀសវាងបង្កើតការយល់ច្រឡំ ដែលនាំឲ្យចំណងអាពាហ៍ ពិពាហ៍ កើតវិបត្ត។

ក្នុងករណីដែលគេប្រាថ្នាចង់បានកូន ពួកគេគួរស្វែងយល់៖

  1. សុខភាពបន្ដពូជបុរស ស្រ្តី
  2. ការធ្លាក់រដូវ​
  3. អនាម័យខ្លួនប្រាណ (ការសម្អាតប្រដាប់ភេទត្រឹមត្រូវ)
  4. ការកំណត់ពេលវេលាឲ្យមានកូន
  5. ការមានផ្ទៃពោះដោយសុខសាន្ដ (ការតាមដានសុខភាពរបស់ម្ដាយ)
  6. អាហារូបត្ថម្ភពេលមានផ្ទៃពោះ
  7. តាមដានការលូតលាត់របស់ទារកក្នុងផ្ទៃ
  8. តម្រូវការថ្នាំបង្ការផ្សេងៗ
  9. ការប្រុងប្រយ័ត្ននៃការប្រើប្រាស់ប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាៗ
  10. ការត្រៀមខ្លួន និងសម្ភារៈដែលចាំបាច់សម្រាប់ពេលសម្រាលកូន

ប្រសិនបើអ្នកចង់បានកូនដែលវៃឆ្លាត ប្រាជ្ញាមានអនាគតល្អ ស្ថានភាពសុខភាពរបស់ស្ត្រីជាម្ដាយត្រូវតែល្អ។ ស្រ្តីមានភាពស្លេកស្លាំង (កង្វះឈាមក្រហម) អាចផលប៉ះពាល់ ដល់ចំណាប់កំណើតរបស់ទារក និងស្ត្រីអាចជួបនឹងវិបត្ត ឬគ្រោះថ្នាក់ ពេលសម្រាលកូន។ មានបញ្ហាសុខភាពត្រូវពិគ្រោះជាមូយគ្រូពេទ្យ ឬអ្នកដែលមានឯកទេសត្រឹមត្រូវ។

ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ ជាបំណែកមួយនៃ សេចក្ដីសុខរបស់គ្រួសារ។

រៀបរៀងដោយៈ សៀង ពៅ