ប្រទេសចិននិយាយថាការចំណាយលើវិស័យការពារជាតិមានលក្ខណៈ “សមរម្យនិងសមស្រប”

112

អ្នកនាំពាក្យរដ្ឋាភិបាលចិនម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា​ប្រទេសចិននឹងបន្ត បង្កើនការចំណាយផ្នែកការពារជាតិសមរម្យនិងសមស្របដើម្បីបំពេញតាមកំណែទម្រង់សន្តិសុខជាតិនិងយោធា មុនកាលវេលាទម្លាក់ថវិកាការពារជាតិរបស់ខ្លួន។

ការចំណាយរបស់ចិនលើកងកម្លាំងប្រដាប់អាវុធត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធនៅអាស៊ី និងវ៉ាស៊ីនតោនសម្រាប់ចង្អុលបង្ហាញគោលបំណងយុទ្ធសាស្ត្រធំទូលាយចំពេល ដែលកម្មវិធីទំនើបភាវូបនីយកម្មមួយបានបង្កើតឡើង យន្តហោះប្រយុទ្ធបំបាំងកាយ យន្តហោះដឹកជញ្ជូននិងកាំជ្រួចប្រឆាំងប្រពន្ធ័ផ្កាយរណប។

នៅឆ្នាំ២០១៨ ប្រទេសចិនបានបង្ហាញពីការបង្កើនចំណាយ ផ្នែកការពារជាតិ ធំបំផុត របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំដោយកំណត់គោលដៅកំណើន៨,១% សម្រាប់១ឆ្នាំ។

ថ្លែងនៅចំពោះមុខការបញ្ចេញថវិកាជាតិរបស់សភាកាលពីថ្ងៃអង្គារ អ្នកនាំពាក្ យសភាម្នាក់លោកហ្សាង យ៉េស៊ឺ អតីតឯកអគ្គរដ្ឋទូតប្រចាំក្រុងវ៉ាស៊ីនតោនបាន និយាយថាប្រទេសចិនតែងតែដើរតាមមាគ៌ាអភិវឌ្ឍន៍សន្តិភាព។

លោកហ្សាងបាននិយាយថា “ការរក្សាកំណើនចំណាយសមរម្យនិងសមស្រប នៅក្នុងការចំណាយការពារជាតិគឺចាំបាច់សម្រាប់ការការពារសន្តិសុខជាតិ និងសម្រាប់កំណែទម្រង់យោធាដែលមានបុគ្គលិកលក្ខណៈបែបចិន” ។

លោកហ្សាងបានបន្ថែមថាការកម្រិតការចំណាយរបស់ចិនក្នុងវិស័យការពារជាតិ​គឺសម្រាប់តែតម្រូវការ​សន្តិសុខ​របស់ខ្លួន ហើយ​សម្រាប់​ការការពារ​អធិបតេយ្យភាព និង​បូរណភាពទឹកដីរបស់​ខ្លួន ហើយ​នឹង​មិនគម្រាម​កំហែង​ប្រទេសដទៃទៀតទេ​។

 “ថា​តើប្រទេស​មួយបង្ក​ឱ្យមានការគម្រាម​កំហែង​ខាងយោធា​ដល់បណ្តា​ប្រទេស ដទៃទៀតអាស្រ័យទៅគោលនយោបាយ​ការបរទេស និងការការពាររបស់ខ្លួន ជាជាងគិតតែបង្កើនការចំណាយលើការពារជាតិ។ “

លោក​ហ្សាង​មិនបាន​បញ្ជាក់​លម្អិតថាតើការចំណាយ​លើវិស័យ​ការពារជាតិ​នឹងកើន ឡើងប៉ុន្មាននោះទេ ជាទម្លាប់បានឲ្យដឹងមុនមួយថ្ងៃ​មុនពេល​សភា​បើកបវេសន​កាល។

ប្រធានាធិបតី​អាម៉េរិកលោកដូណាល់ត្រាំ​បានគាំ​ទ្រផែន​ការដាក់ស្នើ​សុំថវិកាចំនួន ៧៥០ពាន់លាន​ដុល្លា​ពីសភាសម្រាប់​ការចំណាយ​លើវិស័យការពារ​ជាតិ​នៅ​ឆ្នាំ២០១៩​ដែលប្រៀបធៀបជាមួយថវិកាចំនួន ១,១១ ពាន់ពាន់លានយន់ (១៦៥,៥៥ពាន់លាន ដុល្លា) ដែលចិនកំណត់សម្រាប់​ថវិកា​យោធារបស់​ខ្លួននៅឆ្នាំ ២០១៨។

លោកហ្សាង​បាននិយាយថា​ប្រទេសចិនបានចំណាយត្រឹម​តែ១,៣ ភាគរយនៃ ផលិតផលក្នុងស្រុកសរុប ​(ជីឌីភី)  លើ​យោធារបស់ខ្លួន​កាលពីឆ្នាំមុន​បើប្រៀបធៀប​ទៅនឹង​ចំនួនជាង ២ភាគរយសម្រាប់ “បណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗមួយចំនួន” ។

ប្រទេស​ចិន​​មិន​បាន​​ផ្តល់​លំអិត​នូវការ​បែង​​ចែក​ថវិកា​ការពារ​​របស់​ខ្លួ​​ន​​ដែល​​បង្កឱ្យមាន​ការតវ៉ាពីប្រទេសជិតខាង និងមហាអំណាច​យោធាដទៃ​ទៀតដែល​ថាកង្វះតម្លាភាព​របស់ក្រុងប៉េកាំងបាន​ជំរុញ​ឱ្យ​មាន​ភាពតាន​តឹងក្នុង​តំបន់។ ប្រទេស​​ចិននិយាយ​​ថាគេមានតម្លាភាព​និងគ្មានការ​គម្រាម​កំហែងទេ។

អ្នកការទូត និង​អ្នកជំនាញ​ការបរទេស​ជាច្រើន​បាននិយាយថាតួលេខការពារ​របស់​ប្រទេសចិនប្រហែលស្មានមិនដល់​​លើការចំណាយ​ខាងយោធាពិត​ប្រាកដ​សម្រាប់កង​ទ័ពរំដោះ​ប្រជាជនដែល​ជាកងកម្លាំង​ប្រដាប់​អាវុធដ៏ធំ​បំផុតរបស់​ពិភពលោក​​ដែលកំពុង​ដំណើរការ​កម្មវិធីអវកាសផងដែរ។

តួលេខ​ឆ្នាំ ២០១៩​ គួរ​តែត្រូវបាន​បង្ហាញនៅ​ឯការបើកសម័យប្រជុំ​ប្រចាំឆ្នាំនៅថ្ងៃអង្គារ របស់សភាប្រថាប់ត្រាដ៏ធំបំផុតរបស់​ប្រទេសចិន ទោះបីជាយ៉ាងណាក្ដី​នៅឆ្នាំ២០១៧ ព៌ត័មានមិនត្រូវបានប្រកាសឲ្យដឹងពីដំបូងៗទេ ដែលបណ្តាលឱ្យមានការព្រួយបារម្ភ ជាថ្មីអំពីតម្លាភាព។

ប្រភព: រ៉យទ័រ

ប្រែជាខេមរៈភាសាដោយៈ សៀង ពៅ