Samsung ​ប្រកាស​ចេញ​ឈីប​អង្គ​ផ្ទុក​ទំហំ 1TB ​ជួន​ពេល Galaxy S10 ​ជិត​បង្ហាញ​ខ្លួន

170

មុន​នេះ​បន្តិច​ក្រុមហ៊ុន Samsung Electronics ​បាន​ប្រកាស​នូវ​ឈីប​អង្គ​ផ្ទុក​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​គឺ eUFS 2.1 ទំហំ 1TB។ បន្ទះ​ឈីប​នេះ​បាន​នឹង​កំពុង​ស្ថិត​ក្នុង​ចង្វាក់​ផលិតកម្ម ដែល​រំពឹង​ខ្ពស់​អាច​បំពាក់​ក្នុង​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S10+ ​ទំនង​ជា​ត្រកូល​ដំបូង​មាន​ប្រើ​អង្គ​ផ្ទុក​ធំ​ដាច់​គេ។

ឈីប 1TB eUFS ​រក្សា​ទំហំ​វិមាត្រ​ខ្លួន ១១,៥ x ១៣ ម.ម ដូច​ជំនាន់​ចាស់ 512GB ​ប៉ុន្តែ​មាន​ល្បឿន Read Speed ឡើង​ដល់ ១ ០០០MB/s ​និង Write Speed ​ប្រមាណ ២៦០ MB/s ពោល​គឺ​ការ​កើន​ឡើង ៣៨ ភាគរយ​ធៀប​នឹង​ល្បឿន Read Speed លើ​អង្គ​ផ្ទុក​ទំហំ 512GB។ បើ​ធៀប​នឹង​ល្បឿន​កំណត់ត្រា​ស្តង់ដារ​មាន​លើ​អង្គ​ផ្ទុក SATA SSD វិមាត្រ​ខ្លួន ២,៥ អ៊ីញ ​អាច​មាន​ល្បឿន Read Speed ត្រឹម ៥៤០ MB/s តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​ Samsung នឹង​បើក​បង្ហាញ​វត្តមាន Galaxy S10/S10+ ​នា​ថ្ងៃ​ទី ២០ ​ខែ​កុម្ភៈ ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក​នៃ​ព្រឹត្តិការណ៍ Galaxy Unpacked ​របស់​ខ្លួន។