ចំណុច ៣ យ៉ាងនេះជួយអោយលោក Kazuo Inamori ក្លាយជាបិតាជំនួញ និងជាមហាសេដ្ឋីជប៉ុន

131

កំពូលបិតាខាងធ្វើជំនួញ និងជាមហាសេដ្ឋីជប៉ុន Kazuo Inamori គឺជាបុគ្គលម្នាក់ដែលធ្វើអោយប្រជាជនក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោកកោតសរសើរមិនដាច់ពីមាត់នោះទេ ។ មូលហេតុគឺដោយសារតែគាត់គឺជាបុគ្គលម្នាក់ដែលពូកែបំផុតនៅក្នុងការរកស៊ីគ្រប់ប្រភេទ និងជំនាញបំផុតនៅក្នុងការធ្វើជំនួញ។

នៅក្នុងពេលនេះយើងសូមលើកយកលក្ខណ:ពិសេស ៣ យ៉ាងដែលអាចជួយអោយលោក Kazuo Inamori ក្លាយជាមនុស្សកំពូលប្រចាំប្រទេសជប៉ុន ។

.ឥរិយាបថ 

ការរស់នៅល្អ ការទំនាក់ទំនងល្អ និងការចូលរួមធ្វើនូវសកម្មភាពល្អៗក្នុងសង្គមផ្សេងៗ គឺជា ឥរិយាបថមួយដែលលោក Kazuo Inamori តែងតែធ្វើមិនដែលខាននោះឡើយ ។ មិនតែប៉ុណ្ណោះលោកតែងតែមានឥរិយាបថល្អ នៅក្នុងការរៀបចំជីវិត និងពេលវេលារបស់លោកបានយ៉ាងល្អ ផងដែរ។

.ការ​ខិតខំ​ប្រឹងប្រែង

លោក Kazuo Inamori គឺជាបុគ្គលម្នាក់ដែលមិនជឿទៅលើព្រេងវាសនាឡើយ ហើយលោកបានកំណត់គោលដៅសម្រាប់ជីវិតលោកបានយ៉ាងច្បាស់ថា បើខិតខំប្រឹងប្រែងមិនឈប់ឈរនោះ មនុស្សពិតជាគ្មានថ្ងៃក្របានឡើយ ។ ដោយសារគំនិតបែបនេះទើបលោកក្លាយជាបុគ្គលដែលពូកែ ព្យាយាម និងអំណត់អត់ធន់ មិនខ្លាចនឿយហត់ឡើយ។

.សមត្ថភាព

បើនិយាយពីសមត្ថភាពកាលពីមុនលោក Kazuo Inamori ក៏ជាមនុស្សម្នាក់ដែលមិនពូកែ និងគ្មានសមត្ថភាពដូចជាពេលនេះឡើយ។ ប៉ុន្តែដោយសារតែលោកឆ្លងកាត់បទពិសោធន៍ច្រើន និងឆ្លងកាត់ការលំបាកច្រើននោះទើបធ្វើអោយលោកក្លាយជាបុគ្គលម្នាក់ដែលមានចំនេះដឹង និងជំនាញខាងធ្វើជំនួញយ៉ាងពូកែស្ទើតែគ្មានគូរប្រៀប ។​

ប្រភព៖ Businesscambodia.com