មកដឹងវិធីចិញ្ចឹមកូនទាំង ៤ យ៉ាង ដែលខុសប្លែកពីគេរបស់អ្នកម្តាយសម័យថ្មី NewClear!

212

ថៃ៖ ក្រោយពេលរៀបមង្គលការជាមួយគ្នាយ៉ាងអធិកអធមកាលពីឆ្នាំមុនកន្លងមក បច្ចុប្បន្ននេះតារាសម្តែងស្រីហាយសូរ Newclear និង DJ petjah ជាស្វាមី ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដូចគ្នា ក៏បានទទួលកូនប្រុសម្នាក់ដ៏គួរឱ្យស្រលាញ់ឈ្មោះថា Tyga។

គ្រួសារ Newclear

ហើយចាប់តាំងពី Tyga សម្រាលមក គេឃើញប្តីប្រពន្ធមួយគូនេះ បង្ហាញពីការយកចិត្តទុកដាក់ និងបីបាច់ថែរក្សាកូនប្រុសរបស់ខ្លួនម្នាក់នេះយ៉ាងល្អស្ទើរតែឥតខ្ចោះ។

ប៉ុន្តែអ្វីដែលសំខាន់ខ្លាំងនោះគឺ គេឃើញរបៀបនៃការចិញ្ចឹមកូនតូចរបស់អ្នកម្តាយសម័យថ្មី Newclear និង DJ petjah ជាស្វាមី គឺពិតជាមានភាពខុសប្លែកពីគេឯងទៅលើ៤ចំណុចសំខាន់ដែលរួមមានដូចជា៖

១) លាបក្រែមម៉ាស្សាមុខ បំរុងស្បែក តាំងពីតូច៖ នេះគឺជាកិច្ចការជាប្រចាំថ្ងៃរបស់អ្នកម្តាយសម័យថ្មី Newclear ដែលបានមើលថែ Tyga តាំងពីកើតមកម្ល៉េះ ដោយក្រោយពេលងូតទឹករួចនាងតែងតែលាបក្រែមថែរក្សាស្បែកមុខ និងស្បែកដងខ្លួន ព្រមទាំងធ្វើការម៉ាស្សាស្បែកឱ្យកូនតូចយ៉ាងផ្ចិតផ្ចង់។

Tyga
Tyga

២) ហ្វឹកហាត់សាច់ដុំ ក ៖ ជាការពិតណាស់គេកម្រឃើញការចិញ្ចឹមកូន ដែលមានការហ្វឹកហាត់បែបនេះណាស់ ព្រោះជាធម្មតាក្មេងអាយុទើបតែ ២ ខែអាចងើយបានត្រឹមតែប្រមាណជា ៤៥ អង្សារតែប៉ុណ្ណោះ តែហេតុតែចង់ឱ្យកូនប្រុសមានសុខភាពល្អ និង ក រឹងមាំបានឆាប់រហ័ស Newclear បានជ្រើសរើសវិធីគោះរបស់លេងដើម្បីឱ្យ Tyga ងើយមើលតាម គឺរាប់ចាត់ទុកជាវិធីដ៏ល្អបំផុត។

Tyga
Tyga

៣) ហ្វឹកហាត់កម្លាំងជើង៖ ពេលនៅមើលកូនប្រុស DJ petjah តែងតែបង្រៀនឱ្យ Tyga រៀនឈរដោយខ្លួនឯង ដើម្បីឱ្យមានកម្លាំងជើងខ្លាំងក្លា និងមានសាច់ដុំរឹងមាំមិនចាញ់លោកប៉ា។

Petjah និង​ Tyga
Tyga

៤) លេងស្ទីលម៉ូតសក់តាំងពីតូច៖ ឪពុកម្តាយសម័យថ្មីទាំងពីរនាក់ បានកាត់សក់កូនប្រុសចេញជាម៉ូតថ្មីតាំងពីអាយុបាន ៣ ខែ។ ជាមួយនឹងស្ទាយ៍បែបនេះក៏កាន់តែធ្វើឱ្យហ្វេនៗជាអ្នកគាំទ្ររបស់ Tyga កាន់តែក្នាញ់នឹងភាពគួរឱ្យស្រលាញ់របស់គេថែមទៀត។  

ម៉ូតសក់ Tyga
ម៉ូតសក់ Tyga
ម៉ូតសក់ Tyga
Newclear និងកូនប្រុស
Petjah និងកូនប្រុស
គ្រួសារ Newclear