ពល​រដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចាំ​ទទួល​កញ្ចប់​លុយ​ពី​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​និង​​វៀតណាម

136

រ​ជាពល​រដ្ឋ​ខ្មែរ​​​ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​បាន​ធ្វើ​ដំណើរ​មក​ទទួល​ប្រាក់​អំណោយ ក្នុងកញ្ចប់​ក្រហម​ដោយ​សេច​ក្តី​ត្រេកអរ​ ​ហើយ​​ម្នាក់ៗ​ទទួល​បាន​​ពីរ​ម៉ឺន​រៀល។រាជធានីភ្នំពេញ — 

ព្រឹក​ថ្ងៃអង្គារ​នេះ​ ​ពលរដ្ឋ​កម្ពុជា​រាប់​រយ​នាក់​រួម​ទាំង​ប៉ូលិស​ចរាចរ​និង​កង​កម្លាំង​សន្តិសុខ​ជា​ច្រើន​ក្នុង​ឯក​សណ្ឋាន​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​គេហដ្ឋាន​របស់​ ​លោក ​សុខ គង់អ្នកជំនួញ​ដ៏មាន​ឥទ្ធិពល​ ​ដែល​ស្និទ​នឹង​រដ្ឋា​ភិបាល​ ​ដើម្បី​ទទួល​អាំង​ប៉ាវ​ ​ឬ​កញ្ចប់​លុយ​ ​សំរាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម​ ​ដែល​ខិត​ចូល​មក​ដល់។

តាម​ការឱ្យ​ដឹង​របស់​ពលរដ្ឋ​ដែល​រង់ចំា​ទទួល​កញ្ចប់​លុយ​ ​ឱ្យ​ដឹង​ថា​ការចែក​លុយ​ដើម្បី​អបអរ​ចូល​ឆ្នាំចិន​ ​វៀតណាម​នេះ​ ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ខាង​មុខ​គេ​ហដ្ឋាន​របស់​លោក សុខ គង់​ ​ដែល​មាន​ទីតាំងលើ​មហាវិថី​ព្រះ​នរោត្តម​ខាង​ជើង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។​ ​ប្រជាជន​ខ្មែរ​រាប់រយ​នាក់រួម​ទាំង​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ ​បាន​មក​ធ្វើ​ការ​រង់ចាំ​ទទួល​ប្រាក់​អំណោយ​ដែល​បណ្តាល​ឲ្យ​ ​ចរាចរ​នៅ​តាម​ដងវិថី​ព្រះ​នរោត្តម​បាន​មាន​ការកក​ស្ទះ​ផង​ដែរ។​