ជំនាញដែលអ្នកដឹកនាំត្រូវមានដែលមិនអាចខ្វះបាន

317

1.ជំនាញដែលអ្នកដឹកនាំត្រូវមាន

        អ្នកដឹកនាំគឺជាមនុស្សម្នាក់ដែលដូចចិត្តដឹកនាំមនុស្សនៅជុំវិញអោយទទួលបាននៅវិថីដល់ជោគជ័យមួយ ជាពិសេសគឺការជួយគាំទ្រមិនថាកាលះទេសះណាក៏ដោយ។ គេតែងតែផ្តល់ជាដំបូន្មានល្អៗទៅដល់អ្នក កែតម្រូវអ្នក រកដំណោះស្រាលអោយអ្នកជានិច្ច។ ជានិច្ចកាលអ្នកដឹកនាំម្មាក់វាទាមទារអោយអ្នកមានជំនាញដូចតទៅៈ

2.ជាមនុស្សដែលអាចដឹកនាំក្រុមបាន៖

        វាជាចំនុចចាប់ដើមមួយដែលអ្នកគួរតែមានក្នុងការឈានទៅរកភាពជាអ្នកដឹកនាំ ប្រសិនណាអ្នកមិនអាចដឹកនាំក្រុមរបស់អ្នកបាននោះទេ។ នេះវាស្តែងអោយយើងដឹងថាអ្នកមិនទាន់គ្រប់គ្រងសម្រាប់ការដឹកនាំនោះទេ ហើយវាក៏ពិបាកនឹងអាចអោយអ្នកក្លាយជាអ្នកនាំមុខបានដែរ។

3.ជាមនុស្សដែលអាចមើលដឹកពីអនាគតកាល

        មនុស្សដែលអាចមើលឃើញពីអនាគត ហើយត្រឹមត្រូវនោះវាមិនសូវជាមានច្រើននោះទេ។ ព្រោះថាចំណុចជាច្រើនត្រូវបានរំលឹងទុកដោយពឹងផ្អែកទៅលើសកម្មភាពនាបច្ចុប្បន្នកាល មុនពេលឈានទៅរំពឹងគិតពីអនាគតកាលដែលយើងគិតទុក។

4.ជាមនុស្សដែលធ្វើការងារជាក្រុម

        កាលនាអ្នកដឹកនាំមិនអាចធ្វើការងារជាក្រុមបាននោះទេ ក្នុងវាបង្ហាញអោយអ្នកដឹកនាំថាអ្នកមិនអាចធ្វើជាអ្នកដឹកនាំក្នុងក្រុមបាននោះទេ។ អ្នកបានត្រឹមតែធ្វើជាសមាជិករបស់គេតែប៉ុណ្ណោះ។

5.ជាមនុស្សដែលចេះសម្របសម្រួល

        ជាមនុស្សម្នាក់ដែលចេះសម្របសម្រួល ក៏ជាជំនាញមួយដែលមិនងាយស្រួលដែល ជាពិសេសនៅពេលដែលអ្នកមិនសូវមានការអត់ធន់ក្នុងការសម្របសម្រួល។ ពេលខ្លះវាអាចនាំអោយអ្នកបង្ករវាកាន់តែខ្លាំងថែមទៀតដោយសារតែអ្នកមិនអាចសម្របសម្រួលបាន។

6.ជាមនុស្សដែលចេះចរចារ

        ការចរចារជាការងារសំខាន់មួយជាពិសេសអ្នកដឹកនាំផ្នែកលក់ ប្រសិនបើអ្នកមិនអាចចរចារបានល្អទេ ទំនិញរបស់អ្នកក៏ពិបាកក្នុងចូលទៅក្នុងទីផ្សារផងដែរ។

7.ជាមនុស្សដែលចេះធ្វើផែនការ

        សម្រាប់ការធ្វើផែនការនេះវិញ អ្នកដឹកនាំកាលណាដែលខ្វះចំនុចធ្វើផែនការនេះ អ្នកអាចនឹងជួបបញ្ហាដ៏ធំមួយដែលអ្នកមិនអាចរៀបចំ និងដោះស្រាយទាន់ពេលវេលានោះទេ។ ព្រោះថាផែនការនិមួយៗបានបង្ហាញតួរលេខមួយចំនួនដែលអាចទុកចិត្តបានក្នុងការសម្រេចចិត្តជ្រើសរើសយុទ្ធសាស្ត្រ។

8.ជាមនុស្សដែលចេះរៀបចំ

        ការរៀបចំដែលល្អជាគេរបស់អ្នកដឹកនាំគឺ ការរៀបចំពេលវេលា ការរៀបចំយុទ្ធសាស្រ្ត និងការរៀបចំចាត់ចែងក្រុម។ អ្វីដែលអ្នកត្រូវគិតគូរនឹងរៀបចំដំបូងគេគឺពេលវាលា នៅពេលដែលអ្នកមិនអាចគ្រប់គ្រងបានត្រឹមត្រូវសម្រាប់ពេលវាលា នោះវានឹងអាចអោយអ្នកខកខានពេលប្រជុំជាមួយមនុស្សសំខាន់ ការណាត់ជួបសម្រាប់ជំនាញផ្សេងៗ និងកិច្ចសហការផ្សេងទៀតដែលបង្ករមិនអាចទទួលលទ្ធផលល្អ។ ការរៀបវំយុទ្ធសាស្រ្តក៏ជាការគិតថាដ៏ឈឺក្បាលមួយដែលវាត្រូវការយ៉ាងចាំបាច់សម្រាប់មេដឹកនាំ កាលណាអ្នកគិតមិនបានឌឹតដល់នោះយុទ្ឌសាស្ត្ររបស់នឹងនាំទុកមកដល់ក្រុមជាពិសេសអង្គភាពរបស់អ្នក។ ការចាត់ចែងក្រុម ក៏មិនខុសគ្នាដែលវាជាអ្វីដែលអ្នកដឹកនាំត្រូវចេះ ប្រសិនណាអ្នកចាត់ចែងក្រុមប្រយុទ្ធមិនបានល្អ និងមិនដឹងមុនពីភាពខ្លាំង ឬខ្សោយរបស់ក្រុមទេ វានិងបង្ករអោយអ្នកកាន់តែឈឺក្បាលខ្លាំង នាពេលដែលអ្នកចាត់ចែងខុសជំនាញរបស់ពួកគេ។

រៀបចំដោយ៖ Santo Yang