កៀក​ថ្ងៃ Valentine ក្រុមហ៊ុន Razer ​ចេញ​ផ្សាយ Laptop ពណ៌​ផ្កាឈូក​ត្រូវ​ចិត្ត​នារីៗ​

275

ក្រុមហ៊ុន Razer ​បាន​​ចេញ​កុំព្យូទ័រ​យួរ​ដៃ Balde Stealth Quartz ជំនាន់​ថ្មី​ពណ៌​ផ្កាឈូក អបអរ​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​កៀក​​ចូល​មក​ដល់​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។ មួយ​ឃ្លា​យ៉ាង​ខ្លី​ចេញ​ពី​នាយក​ប្រតិបត្តិ​លោក Min-Liang Tan ​បាន​បញ្ជាក់​ថា​វា​នឹង​អាច​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​គ្រប់​ទី​កន្លែង។

ដាក់​លក់​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ចិន និង​កាណាដា​ក្នុង​តម្លៃ​ប្រហែល ១ ៥៩៩ ដុល្លារ Razer ម៉ូឌែល​ក្រោយ​នេះ​បំពាក់​នូវ​ CPU ប្រភេទ Inter Core i7-8565U ជំនាន់​ទី ៨ ដែល​មាន RAM 16GB ​អម​អង្គ​ផ្ទុក SSD 256GB Pcle ​លាយ​ឡំ GPU ​ធុន​ខ្ពស់ Nvidia MX150។ ប្រើប្រាស់​អេក្រង់​ទំហំ ១៣,៣ អ៊ីញ មាន​កម្រិត​បង្ហាញ ១ ៩២០ x ១ ០៨០ ភីកសែល ​ប្រភេទ Full HD។

+ក្នុង​នោះ​ Razer ក៏​មាន​លក់​គ្រឿងបរិក្ខារ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ខាង​ក្រោម៖

  • Razer Basilisk mouse—៦៩,៩៩ ដុល្លារ
  • Razer Goliathus Extended Chroma mouse mat (ទ្រនាប់ Mouse)—៥៩,៩៩ ដុល្លារ
  • Razer Huntsman keyboard (ក្តារចុច)—១៤៩,៩៩ ដុល្លារ
  • Razer Kraken headset​ (កាសក្តោបត្រចៀក)—៧៩,៩៩ ដុល្លារ
  • ដៃហ្គេម Razer Raiju Tournament Edition PS4—១៤៩,៩៩ ដុល្លារ
  • Razer Seiren X microphone (មីក្រូហ្វូន)—៩៩,៩៩ ដុល្លារ
  • Razer Base Station Chroma headset stand (ជើងទម្រកាស)—៥៩,៩៩ ដុល្លារ
  • ស្រោមទូរសព្ទ Razer Phone Case-២៤,៩៩ ដុល្លារ